ព័ត៌មានថ្មីៗ :

ព័ត៌មានជាតិ

  • ថ្លើមធំមែនលោក លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

    ថ្លើមធំមែនលោក លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ហ៊ានដឹកនាំកម្លាំង និងគ្រឿងចក្រឈូស រុះរើផ្ទះប្រជាពលរដ្ឋ អស់ចំនួន 6 ខ្នង…!!! ចេញផ្សាយថ្ងៃសៅរ៍ ១២កើត ខែមាឃឆ្នាំច សំរឹទ្ធិស័ក.ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2019 ខេត្តបន្ទាយមានជ័យ៖ ថ្លើមធំមែនលោក លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ហ៊ានដឹកនាំកម្លាំង និងគ្រឿងចក្រឈូស រុះរើផ្ទះប្រជាពលរដ្ឋ អស់ចំនួន៦ខ្នង នៅឯស្រុកម៉ាឡៃ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង12និង50នាទី ថ្ងៃទី 16 ខែកុម្ភៈឆ្នាំ 2019 នៅតំបន់បឹងទួល ចំណុចភូមិទួលអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រាល់សកម្មភាពរបស់លោក លី អ៊ុតនី ហ៊ានដឹកនាំកម្លាំង និងគ្រឿងចក្រឈូក រុះរើផ្ទះប្រជាពលរដ្ឋ អស់ចំនួន៦ខ្នង ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា វាមិនខុសគ្នាទីក្រុមចោរប្លន់ប៉ុន្មាននោះទេ ទង្វើបែបនេះត្រូបានគេឃើញថា មានកម្លាំងទ្រង់ទ្រាយធំ មានប៉ូលិសនិងប៉េអឹម ហើយបានចុះមកអនុវត្តរុះរើលំនៅឋានរបស់ពួកគាត់ដោយគ្មានដីការបង្គាប់ពីតុលាការឡើយ ជនរងគ្រោះទាំងនោះសំណុំពរដល់អាជ្ញាធរខេត្ត និងសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនមេត្តាជួយរកយុត្តិធម៌ជូនដល់ពួកគាត់ផងចុះ ។

ព័ត៌មានផ្សេងៗ