ព័ត៌មានជាតិ

  • បែកធ្លាយលោកជំ​សំនិត ប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យ​ ប្រើប្រាស់រថយន្ដអង្គភាពដឹកស្រាគេចពន្ធទៅលក់នៅភ្នំពេញ

    បែកធ្លាយលោកជំ​សំនិត ប្រធានសាខាពន្ធដាខេត្តឧត្ដរមានជ័យ​ ប្រើប្រាស់រថយន្ដអង្គភាពដឹកស្រាគេចពន្ធទៅលក់នៅភ្នំពេញ ខេត្តឧត្ដរមានជ័យ÷នៅថ្ងៃ14ខែឧសភាឆ្នាំ2019មានសារ បែកធ្លាយ កថា​ លោកជំ សំនិត​ ប្រធានសាខាពន្ធដា​ខេត្តឧត្ដរមានជ័យ​ ប្រើប្រាស់រថយន្ដអង្គភាព ធ្វើអាជីវកម្មដឹកទំនិញគេចពន្ធពីច្រកទ្វាអន្តរជាតិអូស្មាច់ ខេត្តឧត្ដរមានជ័យ​ យកទៅលក់នៅទីក្រុងភ្នំពេញ។ ប្រភពបានបង្ហើបអោយដឹងថា​ លោកជុំសំនិត​ ប្រធានសាខាពន្ធដា​ខេត្តឧត្ដរមានជ័យ​ តែងតែយករថយន្ដអង្គភាព ដឹកទំនិញគេចពន្ធ ភាគច្រើគឺប្រភេទស្រាដបនិងស្រាបៀររបស់ថៃ ចេញតាមច្រកទ្វាអូស្មាច់ទៅលក់នៅទីក្រុងភ្នំពេញ គឺរាងរាល់ថ្ងៃ សៅរ៍និងថ្ងៃអាទិត្យ និងគ្រឿសង្ហារឹមផ្សេងទៀតផង។ ប្រភពបន្តរថាលោកជំសំនិតប្រើប្រាស់រថយន្ដអង្គភាពដូចរថឯកជនរបស់លោកអញ្ចឹង ពោលគឺរថយន្ដរបស់អង្គភាពមិនអោយមន្រ្ដីណាម្នាក់ប៉ះពល់ឡើយ ប្រើប្រាស់តែម្នាក់ឯងដូចជាកម្មសិទ្ធផ្ទាល់ខ្លួនទៅហើយ។ ប្រភពបន្ថែមលោកជំសំនិត បានរកស៊ីដឹកទំនិញគេចពន្ធពីប្រទេសថៃច្រើនឆ្នាំមកហើយ ដោយមធ្យោបាយដឹកជញ្ជូន ជារថយន្ដរបស់អង្គភាពសាខាពន្ធដាដោយផ្ទាល់ និងប្រើអំណាចរបស់លោកផងទើបការប្រកបរបរទំនិញគេចពន្ធបានកាក់កបរហូតមក។ ជំវិញករណីខាងលើមិនអាចសំការបំភ្លឺពីលោកជំសំនិតបានទេព្រោះមិនអាចស្វែងរកការទំនាក់ទំនងបាន៕

ព័ត៌មានអន្តរជាតិ

ព័ត៌មានផ្សេងៗ