ព័ត៌មានថ្មីៗ :

ព័ត៌មានជាតិ

  • សិប្បកម្មឈើជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត សង្ស័យជាប្រភពផ្តល់ចំនូលរបស់លោក នូវ និល នាយសង្កាត់រដ្ឋបាលព្រៃឈើ

    ខេត្តបន្ទាយមានជ័យ÷ តាមសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតបានឲ្យដឹងថា សិប្បកម្មកែច្នៃឈើប្រហែល២០ ទៅ ៣០ កន្លែង បាននាំចូលឈើប្រណីតជាច្រើនឆ្នាំមកហើយ យកមកពីបណ្តាខេត្តផ្សេងៗ ដើម្បីយកមកកែច្នៃធ្វើជាគ្រឿងសង្ហារឹមលក់ចែកចាយក្នុងក្រុងប៉ោយប៉ែត និង តាមបណ្តាស្រុក ក្រុង និងខេត្តផ្សេងៗ ដោយសង្ស័យថា សិប្បកម្មទាំងនោះមិនមានច្បាប់អនុញ្ញាត និង ឈើដែលនាំយកមកកែច្នៃសុទ្ធតែជាឈើខុសច្បាប់ផងដែរ។ តាមការសង្កេតបានឲ្យឃើញថា សិប្បកម្មកែច្នៃឈើមួយចំនួនបានផ្ទុក និង នាំយកឈើសុទ្ធតែមានទំហំធំយកមកកែច្នៃ ហើយដោយឈើខ្លះនៅជារូបរាងដើមឈើស្រស់ៗនៅឡើយ។ ចំពោះបញ្ហានេះ គេនៅមិនទាន់ឃើញលោក នូវ និល នាយសង្កាត់រដ្ឋបាលព្រៃឈើទទួលបន្ទុក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និង ក្រុងប៉ោយប៉ែត ចុះបង្រ្កាបឡើយ ដោយគេសង្ស័យថា អាចនិងទទួលបានផលប្រយោជន៍ពីកន្លែងសិប្បកម្មកែច្នៃឈើទាំងនោះ ទើបរក្សាភាពស្ងៀមស្ងាត់មកជាច្រើនឆ្នាំយ៉ាងដូច្នេះ។ តាមប្រភពមួយដាច់ដោយឡែក បានបង្ហើបឲ្យដឹងថា នៅក្នុងក្រុងប៉ោយប៉ែតនេះ គឺមានឈើប្រណីតមួយកន្លែងទៀតស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត គឺគេតែងតែសង្កេតឃើញមានរថយន្តសេរីទំនើបដឹកចេញចូលរាល់យប់ដើម្បីយកស្តុបទុក និង ដឹកទៅចែកចាយបន្ត។ ប្រភពបន្តថា ឈើដែលស្តុបទុកនៅក្នុងភូមិសាមគ្គីមានជ័យគឺជាឈើរបស់មេឈ្មួញឈ្មោះ ហ៊ួ ដែលគេដឹងថា គឺជាមេឈ្មួញឈើនាំចេញពីប្រទេសថៃចូលមកកម្ពុជា ដើម្បីយកមកចែកចាយក្នុងប្រទេសកម្ពុជាដោយរលូន មិនឃើញមន្ត្រីជំនាញ និង ស្ថាប័នពាក់ព័ន្ធរូបណាហ៊ានចេញមុខទប់ស្កាត់ រឺ បង្រ្កាបឡើយ ។ […]

ព័ត៌មានអន្តរជាតិ