សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញអ​បអរសា​ទរ​ថ្ងៃជ័យ​ជម្នះ ៧ មករា នៅពហុ​កីឡដ្ឋា​នអូឡាំពិក

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ​មក​រា ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា​បានរៀបចំពិធីរំលឹកខួប​៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា​​ (៧ មក រា ១៩៧៩៧ មករា ២០១៩)​ ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច​ពញាចក្រី​ហេង សំរិន ប្រធានរដ្ឋសភានិងលោកជំទាវ​សម្តេចវិបុល​សេ​នា ​ភក្តី សាយ​ ឈុំ ប្រធានព្រឹទ្ធសភា​ និងថ្នាក់ដឹកនាំជាច្រើននាក់ទៀត​។

បើយោងតាមផេកFacebookរបស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា បាន​ឲ្យដឹងថា​៖ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវ​ប្រារព្ធធ្វើ​ឡើង​យ៉ាងកងរំពង​ជារៀងរាល់ឆ្នាំ។សម្រាប់ឆ្នាំ២០១៩នេះ ការអបអរសាទរខួប៤០ឆ្នាំ នៃ​ថ្ងៃជ័យជម្នះ ៧ មករា នឹងធ្វើយ៉ាងមហោឡារឹក អធិកអធមជាងបណ្តាឆ្នាំកន្លងទៅ ដែលមា​នការចូល​រួម​ពីមហាជនរាប់ម៉ឺននាក់ ជាមួយកា​ររំលេចចេញនូវផ្ទាំងទស្សនី​យភាពសិល្បៈនានា ដូចជាការឈ​រតំរៀបគ្នាចេញទង់ជាតិរបស់កម្ពុជា ការតំរៀបចេញជារូបភាពព្រាប​និងអក្សរផ្សេងៗ។

ក្នុងនោះ​ក៏មានការបង្ហាញពីសមិទ្ធិផលនានា​កើតចេញពីសុខសន្តិភាពក្រោម​ការដឹក​នាំរបស់រាជរដ្ឋាភិបាល​មកពីគណបក្សប្រជាជ​នកម្ពុជា​។ផេកFacebookរបស់សម្តេចបញ្ជាក់ទៀតថា​៖«ខ្ញុំ​និងភរិយា សូម​អរគុណ​បងប្អូនជនរួមជាតិ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា​ទូទាំងប្រទេស ព្រមទាំង​មិត្តរួមអាវុធ និងអតីយុទ្ធជន ដែលបា​នលះបង់គ្រប់យ៉ាងរួមទាំ​ងអាយុជីវិតក្នុងការចូលរួមរំ​ដោះប្រទេសបានរួចផុតពីសង្រ្គាម និងពីរបបប្រល័យពូជសាសន៍ ដែល​ធ្វើអោយកម្ពុជា​ទទួល​បាននូវសុខសន្តិ​ភាព​ និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។

ច្បាស់ណាស់មាន​ ៧ មករា ទើបយើ​ងមាន​អ្វីៗ​គ្រប់យ៉ាងមកទល់សព្វថ្ងៃ»នៅ​ថ្ងៃនេះ យើង​ទាំងអស់គ្នាសប្បាយរីក​រាយអបអរសាទរខួប​អនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩–៧មករា ២០១៩) ទាំងនៅ​ក្នុងព​ហុកីឡដ្ឋានជាតិអូឡាំពិក និងនៅទូទាំងប្រទេសកម្ពុជា។

ខ្ញុំនិ​ងភរិយា សូមប្រគេន​ពរ​ តេជគុណ​គ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងទ័ពជាតិនៅ​ទូទាំងប្រទេស សូមទទួលបាននូវ​សេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសា​រព្រមទាំងពុទ្ឋពរទាំង៥​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និ​ងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ​៕