ប្រភពសើបការណ៍សម្ងាត់ របស់ សហរដ្ឋអាមេរិក បានទម្លាយ អោយដឹងថា មហាយក្សចិន កំពុងតម្លើង……….?

ប្រភពសើបការណ៍សម្ងាត់ របស់    សហរដ្ឋអាមេរិក បានទម្លាយ    អោយដឹងថា មហាយក្សចិន កំពុងតម្លើង ប្រព័ន្ធឡាស៊ែរដើម្បី ប្រឆាំងផ្កាយរណប ស្ថិតនៅខេត្តស៉ីនជាំង នៅឯភាគខាងលិច ប្រទេស !!!!f

ដោយះ ksp
ចេញផ្សាយថ្ងៃ ពុធ ១៤ រោច ថ្ងៃកោរ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ

(រដ្ឌធានីម៉ូស្គូ)៖

រូបភាពផ្កាយរណបមួយបានបង្ហាញថា ក្រុមជំនាញនៃប្រទេសចិន​បានតម្លើងប្រព័ន្ធឡាស៊ែរប្រឆាំងផ្កាយរណប ស្ថិតនៅខេត្តស៊ីនជាំង (Xinjiang) នៅឯភាគខាងលិចប្រទេស។ នេះបើតាមគេហទំព័រ វ៉ាស៊ីនតោនហ្វ្រីប៊ីខុន (Washington Free Beacon) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។

គេហទំព័រ Washington Free Beacon ផ្អែកលើរូបភាពផ្កាយរណប ដែលទទួលបានពីមន្ត្រីយោធាចូលនិវត្តន៍របស់ឥណ្ឌា គឺលោក វីណាយ៉ាក់ បាត (Vinayak Bhat) បានបញ្ជាក់ទៀតប្រព័ន្ធឡាស៊ែរខាងលើស្ថិតនៅចំងាយ ១៤៥ miles ឬ ២៣៣គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង យូរុមគី (Urumqi) ដែលជារដ្ឋធានីនៃខេត្ត Xinjiang និងស្ថិតនៅក្បែរបឹងមួយ។ លើសពីនេះទៅទៀតបើតាមលោក Bhat ប្រព័ន្ធឡាស៊ែរនេះ ក៏មានសមត្ថភាពខ្ពស់ក្នុងការបាញ់កម្ទេច និងបំផ្លាញផ្កាយរណបផងដែរ។

គួរបញ្ជាក់ថា ចិនធ្លាប់ត្រូវបានក្រុមអ្នកជំនាញអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក​វាយតម្លៃថា អាចនឹងដំឡើងអាវុធកាំរស្មីឡាស៊ែរ ដែលអាចកម្ទេចគោលដៅ​នៅគន្លងគោចរ​កម្រិតទាបនៃភពផែនដី (ចាប់ពី ២,០០០គីឡូម៉ែត្រចុះក្រោម) នៅត្រឹមឆ្នាំ២០២០ ហើយនៅពាក់កណ្ដាលឆ្នាំ២០២០ ទីក្រុងប៉េកាំងអាចនឹងដាក់ពង្រាយអាវុធ ដែលមានសមត្ថភាពគំរាមកំហែងដល់ហេដ្ឋរចនាសម្ព័ន្ធ នៃប្រព័ន្ធផ្កាយរណបមិនមែនអុបទិច (non-optical satellites) ផងដែរ។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះវិញ ប្រទេសឥណ្ឌាក៏ត្រូវបានសហរដ្ឋអាមេរិក​ធ្វើការ​រិះគន់ខ្លាំងៗផងដែរ ចំពោះការប្រើប្រាស់មីស៊ីលបាញ់កម្ទេចផ្កាយរណប ហើយ​សហរដ្ឋអាមេរិក​ថែមទាំងបានព្រមានមិនឲ្យប្រទេសដទៃៗទៀត យកគំរូតាមឥណ្ឌា​នោះថែមទៀតផង ព្រោះវាត្រូវបានចាត់ទុកជារឿងគ្រោះថ្នាក់ ចំពោះសន្តិសុខនៅទីអវកាស ខណៈដែល​សហរដ្ឋអាមេរិក​ទើបសម្រេចឲ្យមានការបង្កើតកងទ័ពអវកាស ដើម្បីការពារ​សន្តិសុខរបស់ខ្លួនពីការវាយប្រហារនៅទីអវកាស រួចទៅហើយនោះ៕