ប្រទេសអូស្ដ្រាលី កំពុងពង្រឹងវិស័យការពារជាតិ ដែលមិនគួរអោយជឿ ដោយសារការចំណាយលើវិស័យការពារជាតិ មានតម្លៃខ្ពស់កប់ពពក នៅដើមឆ្នាំ ២០១៩ នេះ !!!!!

ប្រទេសអូស្ដ្រាលី កំពុងពង្រឹងវិស័យការពារជាតិ ដែលមិនគួរអោយជឿ ដោយសារការចំណាយលើវិស័យការពារជាតិ មានតម្លៃខ្ពស់កប់ពពក នៅដើមឆ្នាំ ២០១៩ នេះ !!!!!

ចេញផ្សាយថ្ងៃទី Friday, 15th February, 2019, 7:44 pm

ប្រទេសអូស្ដ្រាលី កំពុងពង្រឹងវិស័យការពារជាតិ ដែលមិនគួរអោយជឿ ដោយសារការចំណាយលើវិស័យការពារជាតិ មានតម្លៃខ្ពស់កប់ពពក នៅដើមឆ្នាំ ២០១៩ នេះ !!!
ចេញផ្សាយ08/04/2019
ព័ត៌មានអន្តរជាតិ
រដ្ឌធានីកង់បេរ៉ា:
ហេតអ្វីបានជាអូស្ត្រាលី ខិតខំ​ពងខំពង្រឹងវិស័យការពារជាតិខ្លាំងម្លេះ? រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Pyne និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Morrision ព្រមទាំងរដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Parly បានចាប់ដៃគ្នាបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាវាមុជទឹកនៅទីក្រុងកង់បេរ៉ាកាលពីថ្ងៃទី១១ ខែកុមៈ ទី១១ ឆ្នាំ២០១៩កន្លងមក។កាលពី ថ្ងៃទី១១ កុម្ភៈ​ ឆ្នាំ ២០១៩​កន្លងមក ប្រទេស​អូស្ត្រាលី​ បាន​ចុះ​កិច្ចព្រមព្រៀង​ដ៏ធំមួយ​ មិនធ្លាប់មាន​ពីមុនមក​ ជាមួយនឹង​ក្រុមហ៊ុន​បារាំង​។ ជាកិច្ចព្រមព្រៀង​ ទាក់ទងនឹង​ការផលិត​នាវា​មុជទឹក​ដ៏ទំនើប​ជាច្រើន​គ្រឿង​ និង​មានតម្លៃជា​ទឹកប្រាក់​រហូត​ដល់ចំនួន​ប្រមាណ​ជា​ ៣០​ ពាន់លានដុល្លារ​សហរដ្ឋអាមេរិក​។ រដ្ឋាភិបាល​អូស្ត្រាលី ​បានសាទរ​យ៉ាងខ្លាំង​ ចំពោះ​កិច្ចព្រមព្រៀងនេះ​ និងថា​ក្រុមហ៊ុនបារាំង​ គឺជាដៃ​គូសហការ​ដ៏ល្អ​បំផុតមួយ​សម្រាប់​អូស្ត្រាលី​។ ក៏ប៉ុន្តែ​ ទន្ទឹមគ្នានេះ​ គេ​ក៏មាន​មន្ទិល​សង្ស័យ​ផងដែរថា​ ជុំវិញ​និន្នាការថ្មី​របស់​ប្រទេស​អូស្ត្រាលីនាពេលថ្មីៗនេះ​។
ការសង្ស័យ​នោះ​គឺថា​ ហេតុអ្វី​បានជា​អូស្ត្រាលី​ជ្រើសរើសយក​ក្រុមហ៊ុនបារាំង​ ឲ្យផលិតនាវាមុជទឹក​? ហេតុអ្វី​ អូស្ត្រាលី​សម្រេច​ផលិត​នាវាមុជទឹក​ជាច្រើន​នាខណៈនេះ​?គ្រាន់តែ​ចូលដល់ដើម​ឆ្នាំ​២០១៩​ ភ្លាម រដ្ឋាភិបាល​អូស្ត្រាលី​ បានបង្កជា​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ដោយសារ​ការចំណាយ​ដ៏ច្រើន​លើសលុប​ទៅលើ​វិស័យការពារ​ តាមរយៈការផលិតនាវាមុជទឹក ដែលស្ថិតនៅក្នុង​ចំណោម​តម្លៃ​ដ៏ថ្លៃ​បំផុត​ដាច់គេមួយ​ នៅក្នុង​ពិភពលោក​។តាមរយៈ​ ការដាក់​ដេញថ្លៃ លើគម្រោង​ផលិតនាវាមុជទឹកដែរ​ នៅទីបំផុតទៅ​ ប្រទេស​អូស្ត្រាលី​ បានជ្រើសរើស​យក​ ក្រុមហ៊ុនបារាំង-Naval Group​ ជាជាង​ក្រុមហ៊ុនជប៉ុន​ និងអាល្លឺម៉ង់​ ឲ្យក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ ក្នុងការ​ផលិត​នាវាទឹកមុជទឹក​ទំនើបចំនួន​ ១២គ្រឿង​។ទាក់ទងនឹង​រឿងនេះដែរ​ អូស្ត្រាលី​មិនបាន​បញ្ជាក់ប្រាប់ពី​ហេតុផលពិស្តារ​ឡើយ​ ក្នុងការ​ជ្រើសរើស​យកក្រុ​មហ៊ុន​បារាំង​។ អូស្ត្រាលី​ គ្រាន់តែ​និយាយថា​ ខ្លួន​មានទំនុកចិត្តខ្ពស់​ ចំពោះ​ក្រុមហ៊ុនបារាំង​។ថ្លែង​នៅក្នុង​កម្មវិធីមួយ​ នៅក្នុង​ទីក្រុង​កង់ប៉េរ៉ា​នាពេលកន្លង​ទៅថ្មីៗនេះ​ នាយក​រដ្ឋមន្ត្រី​អូស្តា្រលី​ស្កុត ម៉ូរីសុន​ បានលើកឡើង​ដោយមោទនភាពថា​ កិច្ចព្រមព្រៀងថ្មី​ដែលអូស្ត្រាលី​ទើប​សម្រេចបាន​ គឺជាផ្នែកមួយ​នៃការវិនិយោគដ៏ធំ​ លើ​វិស័យ​ការពារជាតិ​។ លោកស្កុត​ ម៉ូរីសុន​ បានបន្ថែមថា​ កិច្ចព្រមព្រៀង​ថ្មីនេះ​ ក៏​បង្ហាញផងដែរ​អំពី​ ចំណង​ទំនាក់ទំនង​ដ៏ល្អ​ និង​រឹងមាំ​រវាង​ប្រទេសបារាំង​ និង​អូស្ត្រាលី​។
ទាក់ទងរឿងនេះដែរ​ បើយោងតាម​ ប្រធាន​ក្រុមហ៊ុន​បារាំង​ Naval Group លោក​ Herve Guillou និយាយថា​ ការណ៍​ដែល​បារាំង​អាច​ឈ្នះការដេញថ្លៃ​ គឺ​ដោយសារតែ​ផលិតផល​ដែល​ប្រសូតចេញពី​ទឹកដៃ​របស់ក្រុមហ៊ុន​ Naval Group​ មាន​គុណភាពខ្ពស់​ រឹងធំ​ និងធន់បានយូរ​។ទាក់ទង​រឿងនេះដែរ​ លោកសេម បេមេន (Sam Bateman) អ្នក​ជំនាញម្នាក់​នៅ​មជ្ឈមណ្ឌល​ជាតិអូស្ត្រាលី​ដើម្បី​ធនធាន​ និង​សន្តិសុខ​មហាសមុទ្រ​ បាននិយាយថា​ ការខ្វះ​ទំនុកចិត្ត​របស់​អូស្រ្តាលី​ ក្នុង​ឧស្សាហកម្ម​ការពារជាតិ​របស់​ប្រទេសជប៉ុន​ បានធ្វើឲ្យ​ទីក្រុង​តូក្យូ​ ចាញ់ទីក្រុងប៉ារីស​ ក្នុងការ​ដេញថ្លៃ​ លើ​គម្រោង​នាវាមុជទឹក​។
លោក​បេមេន​ ក៏ធ្លាប់​បានលើកឡើង​ នៅក្នុង​សិក្ខាសាលា​ប្រចាំឆ្នាំ​ របស់​អង្គការឃ្លាំមើលកិច្ចការ​ តំបន់​អាស៊ីអាគ្នេយ៍​ កាលពីថ្ងៃ​ទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ កន្លងទៅ​ដែរថា​ ការសម្រេច​របស់​អូស្ត្រាលី​ គឺ​ផ្អែកលើ​មូលដ្ឋាន​ពាណិជ្ជកម្ម​ និង​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​។ដោយឡែក​ គេ​មើលឃើញថា​ និន្នាការថ្មី​របស់​ប្រទេសអូស្ត្រាលី​ក្នុងការពង្រឹងវិស័យការពារជាតិ ​ ក៏ជា​សញ្ញា​បញ្ជាក់​ប្រាប់ថា​ អូស្ត្រាលី​មានឆន្ទៈ​ចង់បង្កើន​ឥទ្ធិពល​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។ អូស្ត្រាលី​ ចង់​កាត់បន្ថយ​ឥទ្ធិពល​របស់​ប្រទេសចិន​ ដែល​កំពុងតែ​បង្កើន​កិត្យានុភាព​ខ្លាំងឡើងៗ​ នៅក្នុងតំបន់​។ មួយវិញទៀត​ នៅគ្រាកន្លងមក​ គេ​ធា្លប់​បានឮ​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី​ និយាយអំពី​ភាពតានតឹង​នៅក្នុង​តំបន់​សមុទ្រចិនខាងត្បូង​ផងដែរ​។
តែទោះជាបែបនេះក្តី​ ចំណាត់ការ​ថ្មី​ របស់​អូស្ត្រាលី​នាពេលនេះ​ វា​ហាក់បី​ដូចជាយឺត​ពេលទៅហើយ​។ ជាក់ស្តែង​ មាន​អ្នក​រិះគន់ថា​ ដែនដីទឹក​នៃ​តំបន់​សមុទ្រចិន​ខាងត្បូង​ បានក្លាយ​ទៅជាតំបន់​ ដែល​ប្រទេសចិន​ និង​សហរដ្ឋអាមេរិក​ ព្រមទាំង​ប្រទេស​នៅក្នុង​តំបន់​មួយចំនួនទៀត​ ប្រកួតប្រជែង​ និង​ដណ្តើមឥទ្ធិពលគ្នា​ ជាយូរ​រួចទៅហើយ​។សូម​រំឭកជូនថា​ សមុទ្រ​ចិនខាងត្បូង​ គឺជា​តំបន់​ដែល​មានជម្លោះ​ក្តៅ​គគុកមួយ​ជាងគេ​នៅក្នុង​ពិភពលោក​ ដោយសារតែ​ការដណ្តើមគ្នាជាម្ចាស់កម្មសិទ្ធិ​រវាងប្រទេសចិន​ វៀតណាម ព្រមទាំង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួនទៀត​។ ប្រទេសទាំងនោះ​ប្រកួតប្រជែងគ្នា​ ដណ្តើមយក​ តំបន់សមុទ្រចិនខាងត្បូង​ ពីព្រោះតែ​នៅទីនោះ​មាន​ ធនធានធម្មជាតិ​ជាច្រើន​ដូចជា​ រ៉ែ​ ប្រេងឆៅ​ និងជីវៈចម្រុះ​ជាដើម​។
ដោយឡែក​ សម្រាប់​សហរដ្ឋអាមេរិក​វិញ​ ធនធាន​ធម្មជាតិ​ មិនមែន​វារឿង​សំខាន់​មួយមុខ​នោះទេ​ ប៉ុន្តែ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​-ការ​ពង្រីក​ឥទ្ធិពល​នៅអាស៊ី​ ក៏ជា​កត្តា​ដែល​នាំឲ្យ​អាមេរិក​ ដែល​មិនមែនជា​ប្រទេសជម្លោះ​ បង្ហាញ​វត្ថមាន​នៅ​តំបន់សមុទ្រចិនខាងត្បូងផងដែរ។បកមក​និយាយពី​អូស្ត្រាលី​វិញ​ អ្នកវិភាគ​ខាងផ្នែក​យោធា​អូស្ត្រាលី​ និយាយថា​ ទោះបីមានការ​លើកឡើងថា​ ការ​លេចមុខ​របស់​អូស្ត្រាលី​នៅ​តំបន់សមុទ្រចិនខាងត្បូង​យឺតពេល​ទៅហើយក្តី​ លោកសង្ឃឹមថា​ យ៉ាងហោចណាស់​ ការពង្រឹង​វិស័យ​ការពារជាតិ​របស់​អូស្ត្រាលី​ នឹង​ជួយឲ្យ​ប្រទេសដទៃទៀត​ញញើត​ អូស្ត្រាលី​ខ្លះដែរ​។ លោកបន្តថា​ ម្យ៉ាង​នៅ​ពេលមាន​នាវាមុជទឹក​ទំនើបទាន់សម័យ​ អូស្ត្រាលី​នឹងអាច​បង្កើនសមត្ថភាពការពារខ្លួន​ទល់នឹង​សត្រូវ បានខ្លាំង និងមាំទាំ​ជាង​មុន​ផងដែរ​៕
ប្រែសំរួលដោយ(កសេរីភាព)