អាជ្ញាធរហ្វី​លីពីន កំពុងរុករកអ្នកនៅមានជីវិត ក្រោមគំនអាគារបាក់​រលំ រញ្ជួយផែនដី នៅហ្វីលីពីន!

អាជ្ញាធរហ្វី​លីពីន កំពុងរុករកអ្នកនៅមានជីវិត ក្រោមគំនអាគារបាក់​រលំ រញ្ជួយផែនដី នៅហ្វីលីពីន!

ហ្វី​លីពីន៖មនុស្សយ៉ា​ងតិចចំនួន៨នា​ក់បានស្លាប់បាត់បង់ជីវិត និ​ងរាប់សិបនាក់រងរបួស ក្នុង​ហេតុ​ការ​ណ៍គ្រោះរញ្ជួយ​ផែន​ដី កម្រិត៦,១រិចទរ័ នៅលើ​កោះលូសន ប្រទេសហ្វី​លីពីន កាលពីថ្ងៃទី២២ ខែ​មេសា ឆ្នាំ២០១៩។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុង​ស្រុកបាន​ឲ្យដឹងថា​៖នាថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩នេះ ក្រុម​សង្រ្គោះនៅតែផ្ដុំកម្លាំងរុករកអ្នកនៅមានជីវិត ក្នុងគំន​អាគារ២ខ្នង ដែលបាក់រលំ នៅ​ខេត្តប៉ាន់ ប៉ាំងកា លើកោះលូ សន ប្រទេសហ្វីលីពីន ក្រោយពីកើត​ហេតុរញ្ជួយផែនដី កម្រិត​៦,១រិចទរ័ ដោយរកឃើញមនុស្សស្លាប់យ៉ាង​តិច៨នាក់ នឹង២០ទៀតរងរបួស។​

ដោយឡែក​អាកាសយានដ្ឋានអន្ត​រជាតិ ក្លាក(Clark)ដែលជាអាកាសយានដ្ឋានសំខាន់ នៅក្នុងខេត្ត រង​ការខូចខាតធ្ងន់ធ្ងរ ត្រូវបិទមិនឲ្យដំណើរការ២៤ម៉ោងផងដែរ​។

សេចក្តីរាយកា​រណ៍របស់សារព័ត៌​មានក្នុងស្រុកបន្តថា អាគារ១ក្នុងចំណោមអាគារទាំង២ ដែល​បាក់រលំ គឺជាទីតាំងស៊ុបពរ័ម៉ាឃីត នឹងនៅមាន​មនុស្សបា​ត់ខ្លួនជាង៣០នាក់។

កម្លាំង​រំញរ័ពីការរញ្ជួយផែនដីដឹងទៅដល់ទីក្រុងម៉ានិឡា បណ្តាលឲ្យអាគារខ្ពស់ៗ ញរ័រង្គើផងដែរ មនុស្សត្រូវជន្លៀស ចេញពីអាគារមកលើថ្នល់ តែមិនមានសេចក្ដីរាយការណ៍ ស្តី​ពីការខូច​ខាត​នោះទេ ខណះដែលអាកា​សយានដ្ឋានអន្តរជាតិនិណយ អាគីណូ បើកឲ្យដំណើរការតាមធម្មតា៕

ប្រែសំរួលដោយះ លោក ប៉ែន សំបូរ គេហទំព័រកោះសេរីភាព