បុរសម្នាក់រងរបួសដោយសារទំនាស់ពាក្យសម្តីក្នុងវង់ផឹកសុី

បុរសម្នាក់រងរបួសដោយសារទំនាស់ពាក្យសម្តីក្នុងវង់ផឹកសុី
ដោយ៖សុខសុភ័ណ្ឌ
កំពង់ស្ពឺ៖បុរសម្នាក់បានរងរបួសបែកចិញ្ចើមដោយសារទំនាស់ពាក្យសម្តីក្នុងវង់ផឹកសុី។ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលបានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឃី សុខា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ បានបបួលជនសង្ស័យឈ្មោះ ញឹក សុភាព ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិជាមួយគ្នា។ផឹកស្រា រហូតដល់ស្រវឹងរៀងខ្លួន ហើយបានក្លែមពាក្យសម្តីបន្តិចបន្តួច រហូតដល់ប្រើអំពើហិង្សា។ដោយជនសង្ស័យបានធ្វើសកម្មភាពយកដុំដែកនិងចានគប់ទៅលើជនរងគ្រោះ ត្រូវចំចិញ្ចើមទាំងសងខាងបណ្ដាលឲ្យរងរបួស។
ប្រភពបន្តថាក្រោយពីជនសង្ស័យធ្វើសកម្មភាពក៍បានព្យាយាមរត់គេចខ្លួន តែត្រូវបានសាច់ញាតិជនរងគ្រោះចាប់ប្រគល់ឲ្យនគរបាលជំនាញ។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកឱរ៉ាល់ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕