ចាំមើល! ម្ចាស់ទីតាំងអ៊ិនធឺណេត “22B សញ្ញាសេះហោះ” បង្កប់ល្បែងស៊ីសង អាចដំណើរការបានទៀតទេ?

ចាំមើល! ម្ចាស់ទីតាំងអ៊ិនធឺណេត “22B  សញ្ញាសេះហោះ” បង្កប់ល្បែងស៊ីសង អាចដំណើរការបានទៀតទេ? ខណៈអភិបាលខណ្ឌទួលគោក ប្រាប់អង្គភាពCSNDAILY ថា “ខ្ញុំឲ្យលោកអភិបាលរងចុះបង្ក្រាប

By

ដោយះ កោះសេរីភាព
May. 12. 05, 2019

ភ្នំពេញ ៖ ចាំមើល! ម្ចាស់ទីតាំងអ៊ិនធឺណេតយីហោ “22B  សញ្ញាសេះហោះ” បង្កប់ល្បែងស៊ីសងខុសច្បាប់ អាចដំណើរការបានទៀតដែរឫទេ…? ខណៈអភិបាលខណ្ឌទួលគោកលោក ឯក ឃុន ដឿន ប្រាប់អង្គភាព ksp.news តាមប្រព័ន្ធទំនាក់ទំនងសង្គម (WhatsApp)កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ យ៉ាងដូចច្នះថា “ខ្ញុំឲ្យលោក ទាវ សំអឿន អភិបាលរងដឹកនាំបង្ក្រាប សូមសហការ”។

សូមរំលឹកថា កន្លងមក លោកអភិបាលខណ្ឌរូបនេះ ធ្លាប់បញ្ជារឲ្យលោក សុខ ហេង អធិការខណ្ឌ ដាក់កម្លាំងបង្ក្រាបដែល ប៉ុន្តែមកដល់ពេលនេះ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក នៅតែមិនទាន់មានវិធានការក្នុងការចុះទៅបបង្ក្រាបទីតាំងអ៊ិនធឺណេតយីហោ “22B  សញ្ញាសេះហោះ” បង្កប់ល្បែងស៊ីសងខុសច្បាប់ នោះនៅឡើយទេ។ តើបទបញ្ជាររបស់លោក ឯក ឃុនដឿន ពិតជាសាបដូចទឹកទន្លេមែនឫទេ…? បានជាលោក សុខ ហេង អធិការនគរបាលខណ្ឌមិនខ្លាចបែបនេះ…?

គួរំលឹកថា កន្លងមក លោកផ្កាយ៣ ស ថេត ស្នងការរាជធានីភ្នំពេញ បានប្រកាសក្ដែងៗថា ត្រូវតែលុបបំបាត់ឱ្យអស់នូវល្បែងស៊ីសងទាំង១២ខណ្ឌ។ ប៉ុន្តែ បទបញ្ជាទាំងនេះ វាហាក់បីដូចជាសាបដូចទឹកទន្លេ ខណៈដែលម្ចាស់ទីតាំងអ៊ិនធឺណេតយីហោ “22B សញ្ញាសេះហោះ” បង្កប់ល្បែងស៊ីសងតាមប្រព័ន្ធ online ២៤ម៉ោងលើ២៤ម៉ោង នៅតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ និងសមត្ថកិច្ចយ៉ាងរលូន មិនដោយមិនខ្លាចញញើតអ្វីបន្តិចសោះនោះ ត្រូវបានគេសង្ស័យថា អាចម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយលោកអភិបាល និងលោកអធិការខណ្ឌទួលគោកទេដឹង? ទើបមិនចុះពិនិត្យនិងបង្ក្រាបបែបនេះ។

ប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ថា ទីតាំងមួយនេះ គេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ ឬបង្ក្រាបឡើយ។ ប្រភពបានបង្ហើបឲ្យដឹងទៀតថា ទីតាំងអ៊ិនធឺណេត “សញ្ញាសេះហោះ” បង្កប់ល្បែងស៊ីសងតាមប្រព័ន្ធ online ២៤ម៉ោងលើ២៤ម៉ោងខាងលើនេះ មិនមែនមានតែនៅដឹកដីខណ្ឌទួលគោកនោះទេ គឺម្ចាស់ទីតាំងបានដាក់ពង្រាយស្ទើតែគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ។

ដូច្នេះហើយ ប្រជាពលរដ្ឋបានសំពរដល់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី លោក ស ថេត ស្នងការរាជធានីភ្នំពេញ នឹងលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកតែម្តង មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទៅពិនិត្យនិងបង្ក្រាបផង។ ប្រភពដដែលបន្តថា តើឯណាទៅពាក្យថា ភូមិឃុំមានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ? បើភូមិឃុំកើតមាននូវល្បែងស៊ីសងពេញបន្ទុកយ៉ាងនេះ។

គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ មិនតែប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានប្ដេជ្ញា និងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាល និងលោកអធិការខណ្ឌទាំង១២ ត្រូវតែទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរ ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ចំណុច ជូនប្រជាពលរដ្ឋ។

ជុំវិញបញ្ហាទីតាំងអ៊ិនធឺណេត “សញ្ញាសេះហោះ” បង្កប់ល្បែងស៊ីសងតាមប្រព័ន្ធ online ២៤ម៉ោងលើ២៤ម៉ោងខាងលើនេះ អង្គភាព ksp.news បានសម្ភាសន៍ទៅលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក តាមបណ្តាញសង្គមទំនាក់ទំនង(WhatsApp) លោកបានឆ្លើយតបវិញថា “បានប្រាប់ឲ្យលោក សុខ ហេង អធិការខណ្ឌ ដាក់កម្លាំងបង្ក្រាប”។ រហូតមកដល់ពេលនេះ លោក សុខ ហេង អធិការខណ្ឌ នៅមិនទាន់ដាក់កម្លាំងចុះបង្ក្រាបតាមបទបញ្ជារបស់លោកអភិបាលខណ្ឌនៅឡើយទេ។

ដោយឡែក លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកវិញ អង្គភាព កោះសេរីភាព បានសម្ភាសន៍តាមបណ្តាញសង្គម(WhatsApp) ដែលោកបានទទួលហើយតែលោកមិនមានការឆ្លើយតប៕
ដោយះ លោក ប៉ែន សំបូរ,0718855550/012957760