ដី​រដ្ឋ​មួយ​ភាគ​ធំ​ស្ថិតក្នុង​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​គ្រប់ៗ​គ្នា​ថា​បាន​លក់​ទៅ​អោយ​ក្រុម​ឈ្មួញ​!!!

ដី​រដ្ឋ​មួយ​ភាគ​ធំ​ស្ថិតក្នុង​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​គ្រប់ៗ​គ្នា​ថា​បាន​លក់​ទៅ​អោយ​ក្រុម​ឈ្មួញ​!!!

ចេញផ្សាយ ថ្ងៃទី May 12, 2019

ព័ត៌មាន​ពី​ខេត្ត​ក្រចេះ ស្រុក​ស្នួល​
​ចេញផ្សាយ​អាទិត្យ​០៩​កើត ខែ ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​ឧសភា​ឆ្នាំ​២០១៩!

​ដោយះកោះសេរីភាព

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ “​ខ្មែរ​អច្ឆរិយៈ​”​យេ​ី​ង​ដឹងថា ស្រុក​ចិត្រ​បុរី​ដីព្រៃ​មួយ​ភាគ​ធំ​ស្ថិត ក្នុងភូមិ​១០៥ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ត្រូវបាន​ប្រជាពលរដ្ឋ គក់ទ្រូង​និយាយ​ខ្សឹបខ្សៀវ​ថា ត្រូវបាន​លោក ហង្ស ចាន់​ឌី អភិបាល​នៃ​គណៈ​អភិបាលស្រុក ចិត្រ​បុរី ធ្វើ​ការលក់ដូរ ទៅ​អោយ​អ្នកធំ​ម្នាក់​នៅ​ក្រុងភ្នំពេញ និង​មួយចំនួន​ទៀត​លក់​ទៅអោយ​ក្រុម​ឈ្មួញ​នៅ​ខេត្ត​រតនគិរី​។​

​ពលរដ្ឋ​បញ្ជាក់​ផងដែរ​ថា ទីតាំង​ដី​ខាងលើនេះ គឺជា​ដី​របស់​ក្រុមហ៊ុន ម៉ូ​ហី​បា​កម្ពុជា ( Mohebacombodia ) ដែល​ក្ស័យធន ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដកហូត​អាជ្ញាប័ណ្ណ​អស់​រយៈពេល​ជិត​បី​ឆ្នាំ​មកហើយ ដែល​ក្រុមហ៊ុន​ម៉ូ​ហ៊ី​បា​កម្ពុជា នោះ​មិន​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ធ្វើ​ការដាំដុះ លើ​ដំណាំ​កសិឧស្សាហកម្ម ដែល​បាន​ធ្វើ​កុងត្រា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​កន្លងទៅ​។​ទើប​នៅ​ពេល​ថ្មីៗ​នេះ ត្រូវបាន​បែកធ្លាយ ជុំវិញ​រឿង​រាវ​នេះ​ត្រូវបាន​មតិ មហាជន​ខ្សឹបខ្សៀវ​គ្នា​ថា លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី​កំពុង​គ្រប់ទឹក​រីកមុខ​ដូច​គ្រាប់​ជី​។ ។​

​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ផង​ដែរ លោក ហង្ស ចាន់​ឌី បាន​បញ្ជាក់​ប្រាប់ បណ្តាញ​ព័ត៌មាន​យើង​អោយ​ដឹងថា នៅក្នុង​ក្រុមហ៊ុន​ដែល​ក្ស័យធន​នោះ លោក​ពិតជា​ធ្វើ​ការដាំ​ស្វាយចន្ទី ប្រហែល​៣០​ហិតា នៅ​លើ​ទំហំ​ដី​ជាង​១០០​ហិតា ហើយ​ផ្ទៃដី​ដែល​នៅសល់​នោះ​ត្រូវបាន​លោក​ផ្ដល់អោយ​មិត្តភក្តិ​របស់​លោក​ដាំ​ដុះ​បន្ថែម​។ លោក ហង្ស ចាន់​ឌី​គូសបញ្ជាក់​បន្ថែមទៀតថា នៅពេល​ណា​រដ្ឋ​ត្រូវការ​លោក​ហ្នឹង​ប្រគល់​ជូន​ទៅ​រដ្ឋ​វិញ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ថ្មី ភូមិ​១០៥ ស្រុក​ចិត្រ​បុរី ទាំងមូល​នៅតែ​មាន​ជំនឿ​យ៉ាង មាត់​មាំ​ថា ដំណាំ​ស្វាយចន្ទី​នេះ គឺជា​ប្រភេទ​ដំណាំ​អាយុកាល​វែង​ហើយ ដំណើរការ​នា​ពេលខាងមុខ​ក៏​អាច​ក្លាយ​ជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​ព្រមទាំង​លក់ដូរ​បាន​ប្រាក់​លាន​ដុល្លា​ផងដែរ​។​