យប់ ណាត់សង្សារបង្កាត់ភ្លើងស្នេហ៍ក្នុងបន្ទប់ទឹក ជីដូនអូនទាន់ បងជាប់ខ្នោះ​!

យប់ ណាត់សង្សារបង្កាត់ភ្លើងស្នេហ៍ក្នុងបន្ទប់ទឹក ជីដូនអូនទាន់ បងជាប់ខ្នោះ​!

ខេត្តកណ្តាល ៖ បុរសម្នាក់បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីម្នាក់ រហូត ឈានដល់ការណាត់ជួបគ្នា នៅក្នុងបន្ទប់ទឹក រួចក៏ត្រូវខាងប្រុសចាប់ឱប ថើបអស់ចិត្ត ក៏នាំគ្នាចេញមកក្រៅវិញ ស្រាប់តែត្រូវជីដូនរបស់ក្មេងស្រីរងគ្រោះ តាមទាន់ ស្រែកឆោឡោផ្អើលដល់ក្រុមគ្រួសារ ចាប់ក្របួចខាងប្រុសនាំយកទៅចាត់ការតាមច្បាប់។
ករណីប្រុសព្រានណាត់ជួបក្មេងស្រី ឱបថើបក្នុងបន្ទប់ទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង ១០នាទី យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកផ្ទះរបស់ក្មេងស្រី រងគ្រោះ ស្ថិតក្នុងភូមិព្រែកតាអុងទី១ ឃុំឧកញ៉ាអុង ស្រុកល្វាឯម។
ក្មេងស្រីរងគ្រោះ មានឈ្មោះ វ.ច.ណ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ចំណែក ជនសង្ស័យមានឈ្មោះមួង ម៉ន អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៩ ជនសង្ស័យឈ្មោះមួង ម៉ន បានមកជួបក្មេងស្រីរងគ្រោះនៅខាងមុខផ្ទះ។ បន្ទាប់មក ក្មេងស្រីរងគ្រោះក៏បានចុះពីលើផ្ទះ រួចក៏ចូលទៅក្នុងបន្ទប់ទឹក ហើយជនសង្ស័យឈ្មោះ មួង ម៉ន ក៏បានចូលទៅតាមដល់ក្នុងបន្ទប់ទឹក រួចចាប់ឱបថើបក្មេងស្រីរងគ្រោះបន្តិចបន្តួច។ ចំណែកក្មេងស្រីរងគ្រោះក៏មិនបានស្រែកឆោឡោអ្វីដែរ។ លុះបន្តិចក្រោយមក ក្មេងស្រីរងគ្រោះក៏បានដើរចេញពីក្នុងបន្ទប់ទឹកមកក្រៅវិញ ស្រាប់ តែចៃដន្យ ត្រូវស្ត្រីឈ្មោះយ៉ុន ស្រី ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ ប្រទះឃើញចៅស្រីទើប នឹងដើរចេញពីបន្ទប់ទឹក ប៉ុន្តែនៅក្នុងបន្ទប់ទឹក មានមនុស្សប្រុសម្នាក់ទៀត ទើបជីដូនរបស់ក្មេងស្រីរងគ្រោះបានស្រែកឆោឡោឡើង ធ្វើឱ្យជនសង្ស័យឈ្មោះមួង ម៉ន ភ័យខ្លួនក៏បានរត់គេចសំដៅទៅផ្ទះរបស់គេវិញភ្លាម ហើយត្រូវបានក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ តាមទៅហៅនាំយកទៅប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រវាងរូបគេ និងក្មេងស្រីរងគ្រោះ គឺបានស្រលាញ់គ្នា ហើយនៅមុនពេលកើតហេតុ រូបគេបានណាត់ជួបក្មេងស្រីរងគ្រោះ រួចក៏នាំគ្នាចូលបន្ទប់ទឹកឱបថើបគ្នាតិចតួច ក៏ចេញមកវិញ គាប់ជួនជីដូនរបស់ក្មេងស្រីរងគ្រោះឃើញ ក៏ស្រែកឆោឡោ ធ្វើឱ្យបែករឿង រហូតឈានដល់ការចាប់ខ្លួនរូបគេតែម្តង។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិច្បាប់។
ដោយះ កោះសេរីភាព