សហរដ្ឋអាមេរិក ប្រចាំ មជ្ឈឹមបូព៌ា ខ្វែងយោបល់គ្នា លើកង កម្លាំងទ័ព អ៉ីរ៉ង់ !!!!!

អ្នកនាំពាក្យរង កងទ័ពសម្ព័ន្ធមិត្ត អន្តរជាតិ ប្រចាំ មជ្ឈឹមបូព៌ា និង អ្នកនាំ ពាក្យកងទ័ព សហរដ្ឋអាមេរិក ប្រចាំ មជ្ឈឹមបូព៌ា ខ្វែងយោបល់គ្នា លើកង កម្លាំងទ័ព អ៉ីរ៉ង់ !!!!!

ដោយ : កោះសេរីភាព
ចេញផ្សាយថ្ងៃ ពុធ 12 កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ 2563 ត្រូវនឹងថ្ងៃទី 16ខែឧសភា ឆ្នាំ2019
ព័ត៌មានអន្តរជាតិ
រដ្ឋធានីបាដាត :
នាវាផ្ទុកយន្តហោះ​ចម្បាំងរបស់អាមេរិក the USS Abraham Lincoln ត្រូវគេថតបាន​នៅថ្ងៃទី៩ ឧសភា កន្លងមកព្រែកជីកស៊ុយអេ កំពុង​​​បើក​សំដៅ​ទៅកាន់​​ឈូងសមុទ្រ ក្បែរ​​ប្រទេស​​អ៊ីរ៉ង់។Bud Kinsey/via REUTERSតើនៅ តំបន់មជ្ឈឹម បូព៌ា អ៊ីរ៉ង់ព្រមទាំងបក្សពួក កំពុងតែបង្កើនការ​គម្រាម ដល់សន្តិសុខ និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកមែនឬ? លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗ ថាអ៊ីរ៉ង់ កំពុងតែត្រៀមកមរៀមកម្លាំងបម្រុងធ្វើអ្វីម្យ៉ាងនៅមជ្ឈឹម បូព៌ា ហើយក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង ព្រមទាំងកងកម្លាំងទម្លាក់គ្រាប់បែក ទៅក្បែរអ៊ីរ៉ង់។ ក៏ប៉ុន្តែ ស្រាប់តែនៅថ្ងៃអង្គារ ទី១៤ឧសភា ម្សិលមិញមេបញ្ជាការតំណាងកងទ័ពអង់គ្លេសម្នាក់​ ដែលជាផ្នែកមួយនៃកងសម្ព័ន្ធមិត្តអន្តរជាតិដែរ​ បានលើកឡើងថា ស្ថានការណ៍នៅមជ្ឈឹម បូព៌ា គឺគ្មានអ្វីគួរឲ្យព្រួយបារម្ភ លើសពីធម្មតានោះទេ។

នៅក្នុងកិច្ច     ប្រជុំពីចំងាយ តាមរយៈ Téléconférence ពីទីក្រុងបាកដាត ជាមួយនឹងមន្ទីរ  ប៉ង់តាហ្គោន លោក Chris Ghika មេបញ្ជាការទ័ពអង់គ្លេស បានលើក   ឡើងថា ស្ថានការណ៍នៅស៊ីរី និងនៅអ៊ីរ៉ាក់ គឺគ្មាន  ប្រែប្រួលធ្ងន់ធ្ងរ នោះទេ។ លោកបន្ថែមថា ក្រុមកងកម្លាំងដែលស្និទ ឬស្ថិតក្រោមបង្គាប់របស់​អ៊ីរ៉ង់ ពុំមានធ្វើសកម្មភាពអ្វីមួយគួរឲ្យកត់សំគាល់ ដែល​បន្ថែមការគំរាម ឬបន្ថែម​គ្រោះថ្នាក់ ដល់ សន្តិសុខក្នុងតំបន់ទេ។ កងទ័ពសម្ព័ន្ធមិត្ត  អន្តរជាតិ តាមដាន ក្តាប់ស្ថានភាពនេះ បានយ៉ាងល្អ។សូម   បញ្ជាក់ថា លោក Chris Ghika  គឺជា អ្នកនាំ ពាក្យរង និង ជា អ្នកទទួល បន្ទុក កិច្ចការ យុទ្ធសាស្ត្រ និង ព័ត៌មាន នៃកងទ័ពសម្ព័ន្ធមិត្តអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអ៊ីស្លាម។ សម្តីរបស់លោកមេបញ្ជាការរូបនេះ គឺវាផ្ទុយទៅ    នឹង   ការអះអាង របស់   កងទ័ពអាមេរិក ដែលបាន   លើកឡើងថា អ៊ីរ៉ង់ និង បក្សពួក កំពុងតែ ត្រៀមកម្លាំងគំរាមកំហែងកាន់តែខ្លាំង នៅតំបន់មជ្ឈឹម បូព៌ា។

ភ្លាមៗ ក្រោយការលើកឡើងផ្ទុយគ្នានេះ មេបញ្ជាការកងទ័ពអាមេរិក ប្រចាំតំបន់មជ្ឈឹម បូព៌ា បានចេញមុខអះអាងថា សម្តីរបស់លោកមេបញ្ជាការ Chris Ghika គឺមិន    ត្រឹមត្រូវទេ។ លោក Bill Urban អ្នកនាំពាក្យ កងទ័ពអាមេរិក ប្រចាំតំបន់មជ្ឈឹម បូព៌ា បញ្ជាក់ថា​សម្តីរបស់លោក Chris Ghika ​វាផ្ទុយពីអ្វីដែលក្រុមស៊ើបការ  សម្ងាត់អាមេរិក បានសន្និដ្ឋាន។ ការសន្និដ្ឋានដែលអះអាងថា ស្ថានការណ៍  នៅមជ្ឈឹម បូព៌ា កំពុងតែ ស្ថិតក្នុងការ គំរាមកំហែងខ្ពស់ ដោយសារ តែសកម្មភាពរបស់អ៊ីរ៉ង់ ដែលចង់ បំផ្លាញ ផលប្រយោជន៍ របស់អាមេរិក។ អ្នកនាំពាក្យដដែល បន្ថែមថា ដោយ យោងទៅ លើការគំរាមកាន់តែខ្លាំង របស់អ៊ីរ៉ង់ កងទ័ពអាមេរិក បានបន្ថែម​កម្លាំង នៅក្នុងកងទ័ពសម្ព័ន្ធមិត្ត ដែលប្រចាំការនៅ អ៊ីរ៉ាក់ និងស៊ីរី ដែលនេះមាន ន័យថា ប្រតិបត្តិការ   Inherent Resolve OIR នៃ កងទ័ព   សម្ព័ន្ធមិត្ត កំពុង ស្ថិតក្នុងការ ប្រុងប្រយត្ន័ ខ្ពស់។

គួរកត់សំគាល់ថា ការលើកឡើងផ្ទុយគ្នា រវាងមេបញ្ជាកងទ័ពអង់គ្លេស និងអាមេរិកនេះ គឺវាសរបង្ហាញ​ពីភាពមិនចុះសម្រុងគ្នា នៅក្នុងកងទ័ពសម្ព័ន្ធមិត្តអន្តរជាតិ។ ​យ៉ាងណាមិញ លោក​ មេបញ្ជាការ Chris Ghika បានឆ្លៀត លើកឡើងថា កម្មវត្ថុនៃ​កង​ សម្ព័ន្ធមិត្តអន្តរជាតិ គឺដើម្បីបោសសំអាត ក្រុមជីហាតអ៊ីស្លាម នៅមជ្ឈឹម បូព៌ា មិនទៅបើកប្រតិបត្តិការ ប្រឆាំង នឹងអ៊ីរ៉ង់ទេ។ គ្មាន​ឯកសារលាយលក្ខណ៍អក្សរ ឬបទបញ្ជាណាមួយ ឲ្យកងទ័ពសម្ព័ន្ធមិត្ត បើកប្រតិបតិ្តការ ផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់ឡើយ៕
ប្រែសំរួលដោយ លោក ប៉ែន សំបូរ