ដល់ត្រើយសេីយគូទ មិនខ្លាចគុកច្រវាក់ ព្រោះអាងអ្នកមានអំណាចនៅ ពីក្រោយ ឆបោកប្រាក់គេជាង៦ម៉ឺនដុល្លា សន្យាលក់ដីសងវិញ បែជាលក់ដីស្ងាត់អាងឈ្មោះលោកផ្កាយ៤ម្នាក់នាក់ទិញ និងជាអ្នករត់ការផ្ទេកម្មសិទ្ធខ្លួនឯង

ខេត្តឧត្ដរមានជ័យ÷ជនឆបោកពីនាក់ប្ដីប្រពន្ធ ល្បីរន្ទឺ ដែលល្បីឈ្មោះបោកប្រាក់គេអស់រាប់ម៉ឺនដុល្លា អស់ជាច្រើននាក់នៅក្នុងសង្កាត់អូរស្មាច់។

នៅថ្ងៃទី១៥ខែស៊ីហាឆ្នាំ២០១៩នេះមានសេចក្ដីរាយការណ៍ពីសង្កាត់អូស្មាច់មកថា ជនឆបោកពីនាក់ប្ដីប្រពន្ធ បានបោកប្រាក់គេអស់ជាង៦ម៉ឺនដុល្លា សន្យាថាលក់ដីដាច់សងវិញតែបែជាលក់ដីស្ងាត់ៗមិនព្រមសង ដោយអាងឈ្មោះផ្កាយបួបម្នាក់ជាអ្នកទិញនិងជាអ្នករត់ការផ្ទេកម្មសិទ្ធ។

ជនឆបោកខាងលើប្ដីឈ្មោះ លន់ ជា អាយុ ៤៩ឆ្នាំ

ប្រពន្ធឈ្មោះ ដួងរ៉ា ឌី អាយុ ៤៤ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។

ម្ចាស់បំណុលសូមមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា÷រូបគាត់និងប្ដឹង ជនឆបោកទាំងពីនាក់ខាងលើទៅតុលាការ ប្រសិនបើមិនព្រមសងប្រាក់ដែលបានខ្ចីគាត់នោះវិញទេ។ ដែលជនឆបោកពីនាក់ប្ដីបសនសន្យាលក់ដីបានសងប្រាក់រូបគាត់វិញបែជាទៅលក់ទិញដីស្ងាត់ៗមិនអោយគាត់ដឹងមានចេតនាមិនសងប្រាក់ ដែលរូបគាត់ខំយលប្លង់ដីរបស់ខ្លួនទៅបញ្ចាំយកប្រាក់អោយរាប់ម៉ឺនដុល្លា បែជារមើលគុណទៅវិញ។

ហើយយកឈ្មោះផ្កាយ៤ម្នាក់ថាជាអ្នកទិញដីនិងរត់ការប្លង់ខ្លួនឯង តែមិនទាន់ដឹងថាលោកផ្កាយបួននោះមានឈ្មោះអីបំរើការងារនៅអង្គភាពអ្វីនោះទរ?។ គូសរំលឹកផងដែថា÷ប្រសិនបើម្ចាស់បំណុលប្ដឹងជនឆបោកពីនាក់ប្ដីប្រពន្ធខាងលើទៅតុលាការមែននោះសង្ស័យមិនរួចខ្លួនពីគុកទេមើលទៅ៕