ល្បីលោក​ភ្លន់ ​តារា មេបញ្ជការរង​យោធភូមិ​ភាគទី៥​ នៅពីក្រោយខ្នង ឈ្មួញនាំធ្យូង​ចេញ​…

ខេត្ត​បន្ទាយមានជ័យ៖​លោក ភ្ល​ន់តារា មេបញ្ជការរងយោធាភូមិភាគទី៥ និងជាមេបញ្ជាការសឹករង ខេត្តបន្ទាយមានជ័យ ត្រូវបានគេរិះគន់ចំៗថា បានបើកភ្លើងខៀវឱ្យកូនចៅរបស់ខ្លួនឈ្មោះ ហេង ឃុប​ឃិតជាប្រព័ន្ធ ជាមួយឈ្មួញ​និង​សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងស្ទើរគ្រប់​ស្ថាប័នទៅ​ហើយ​ក្នុងការបើកដៃ ឱ្យក្រុមឈ្មួញ នាំធ្យូងចូលទៅទឹកដីថៃ​។

ប្រភពបានទំលាយថា​៖មានកម្មក​រពី​៥០ទៅ១០០នាក់ កំពុងធ្វើការច្រក​និងលីជញ្ជូនដា​ក់លើរថយន្តធំៗ ​របស់ថៃ​ជាថ្នូរ​និង​ប្រាក់​ជាង​២ម៉ឺ​នដុល្លារ​សហរដ្ឋអាមេរិកក្នុង១ឆ្នាំ​ ក្នុងការដេញថ្លៃសម្រាប់ច្រករបៀងនេះ​។

ជាក់​ស្តែង​នៅថ្ងៃច័ន្ទ​ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០១៩នេះ ដែលមានទីតាំងស្ថិតក្នុងភូមិត្បែងមានជ័យ ​ឃុំត្បែងមានជ័យ ស្រុក ថ្ម​ពួក ខេត្តបន្ទាយមានជ័​យ។
ឈ្មោះ​ហេង ដែលគេ​ដឹងថា​ជាមនុស្ស​របស់​លោក ភ្លន់ តារា កំពុង​តែធ្វើ​សកម្មភាព​ដឹកជញ្ជូន ទាំងការច្រកនិងលីដាក់​លើរថយន្តធំៗ របស់ថៃ ដែលមាន​កម្មករចាប់​ពី៥០​ទៅ១០០នាក់ កំពុងធ្វើការយ៉ា​ងគគ្រឹកគគ្រេងនៅទីតាំងខាងលើនេះ។

ប្រភពចេញ​ពីពលរដ្ឋ​នៅ​ទីនោះ​បា​នប្រាប់ឱ្យដឹងថា៖​មាន​ឈ្មោះ ដេត និងហេង ជា​ថៅកែ​មាន​លុយគ្រាក់ៗ​ហើ​យត្រូវ​ជាកូន​ចៅរ​បស់ លោកភ្លន់ តារា ។

ប្រភព​បញ្ជាក់ថា៖​អ្នកទាំងពីពូកែខាងរត់​ការបង់ប្រាក់ឱ្យ ​មន្ត្រីជំនាញ រដ្ឋ​បាលព្រៃឈើ និងគ្រប់ស្ថាប័ន ជំនាញពាក់ព័ន្ធ ទើបអាចដំណើ​រកាបានយ៉ាងរលូនបែបនេះ​។

ពាក់ព័ន្ធ​ទៅការចោ​ទប្រកាន់​ដែលថា លោក ភ្លន់ តារា បើ​កដៃអោយកូន​ចៅឈ្មោះហេង បោះមេរត់​ការប​ង់ប្រាក់​អោ​យស្ទើ​គ្រប់ស្ថាប័នជាថ្នូនាំធ្យូង​សំរុកទៅប្រទេសថៃ​នេះដែរអ្នក​យកព័ត៌មានយើ​ងមិនអាច​សុំការបំភ្លឺបាននោះទេ ព្រោះ​ទូរស័ព្ទចូលគ្មានអ្នកទទួល តែទោះយ៉ាងនេះក្តីអង្គភាពគេហទំព័រទូរទស្សន៍អនឡាញ កោះសេរីភាពរងចាំការបំភ្លឺពីលោករាល់ម៉ោងធ្វើការ៕
0718855550