ថ្ងៃសែនដកជើងធូប កូនខ្មែរកាត់ចិន.! បង្កការភ្ញាក់ផ្អើលពេញទីក្រុងប៉ោយប៉ែត។

 

ក្រុងប៉ោយប៉ែត ៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នេះ វេលាម៉ោង១២និង ២០នាទី អគ្គីភ័យបានឆេះផ្ទះលក់ខោអាវជជុះ នៅជាប់ខាងជើងផ្សារត្រី ស្ថិតក្នុងភូមិ បាលិលេយ្យ០១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងករណីអគ្គិភ័យ លេបត្របាក់ផ្ទះប្រជា ពលរដ្ឋ អស់០៦ ល្វេង ចំនិងថ្ងៃសែនដកជើងធូប ដែលជាប្រពៃណីកូនខ្មែរកាត់ចិន នោះផងដែល អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពល រដ្ឋយ៉ាងសន្ធោសន្ធៅ ដោយអំណាចភ្លើងកំពុងតែរាលដាលបន្តទៅផ្ទះពលរដ្ឋផ្សេងៗទៀត ក្នុងនោះផងដែលគេសង្កេតឃើញថា៖ មានវត្តមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានដឹកនាំកំលាំងខេត្ត/ក្រុង និងមានវត្តមានលោកឧកញ៉ា សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុង ព្រមទាំងកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង មន្ត្រីមូលដ្ឋានគ្រប់ស្ថាប័ន ប្រចាំក្រុងប៉ោយប៉ែត បានចុះជួយធ្វើអន្តរាគមន៍ ពន្លត់អគ្គីភ័យដែលកំពុងតែលេបត្របាក់ផ្ទះពលរដ្ឋ ក្នុងនោះផង រថយន្តពន្លត់អគ្គីភ័យ របស់នគរបាលក្រសួងមហាផ្ទៃខេត្តបន្ទាយមានជ័យ ០២គ្រឿង និង រថយន្តពន្លត់អគ្គិភ័យ កាសស៊ីណូ ត្រូពីកាណា រថយន្តស្តាវេហ្គាស រថយន្ត គ្រែមដៃមិនស៊ីធី សរុបចំនួន១០គ្រឿងជាង បានមកជួយបាញ់ពន្លត់ភ្លើង ខណៈភ្លើងកំពុងតែឆាបឆេះរាល់ដាល ហើយក្នុងការពន្លត់ ភ្លើងដែលឆាបឆេះផ្ទះពលរដ្ឋខាងលើនេះ បានពន្លត់រលត់ជាស្ថាពរ នៅវេលាម៉ោង០២និង៤៥នាទីរសៀល។ តាមប្រភពព័ត៌មានបានអោយដឹងថា៖ អគ្គីភ័យបានចាប់ផ្តើ​ម​​​ឆេះ​ដំ​បូ​ង ពីផ្ទះអាជីវករម្នាក់ដែលគាត់លក់ខោអាវជជុះ (ក្រ​ក្រណាត់វាំងនៅ ស្រោមពូក មួយទឹកៗ) ដោយគេសង្ស័យថា៖ ប្រហែលជាម្ចាស់ផ្ទះដុតធូប​ទៀន កន្លែងកុ​ងម៉ា ព្រោះថ្ងៃនេះ ជាថ្ងៃដែ​ល​បង​ប្អូនពលរដ្ឋ មានសាច់ខ្សែលោហិតកូនខ្មែរកាត់ចិន ត្រូវធ្វើពិ​ធី​សែនដកជើងធូប នៅថ្ងៃនេះផងដែល។ ហេតុការ អគ្គិភ័យឆាបឆេះដ៏រន្ធត់នេះ បង្កការភ្ញាក់ផ្អើលពេញទីក្រុងប៉ោយប៉ែតទាំងមូល តាមប្រភពព័ត៌មានបានអោយដឹងថា៖ មានប្រជាពលរដ្ឋរងរបួសស្រាល០៤នាក់ផងដែលដោយឡែកសារព័ត៌មានជាច្រើនស្ថាប័ន នៅមិនទាន់ដឹងច្បាស់ការនោះទេថា៖ ខូចខាតអស់ទ្រព្យសម្បត្តិអ្វីខ្លះនៅឡើយទេ ? ហើយបើតាមការប៉ាន់ស្មាន របស់សមត្ថកិច្ចជំនាញ បានលើកឡើងថា៖ ការខូចខាតទ្រព្យសម្បត្តិ បូករួមនិងផ្ទះ០៦ល្វេង យ៉ាងតិចណាស់ ជាង ១០ម៉ឺនដុល្លា។ ប៉ោយប៉ែតប៉ុស្តិ៍ រាយការណ៍ព័ត៌មានបឋម។