កម្លាំងអគ្គស្នងការនគរបាលជាតិ បង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ២ទីតាំង និងឃាត់ខ្លួនមនុស្ស៥នាក់
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១៖០០នាទី ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងនាយកដ្ឋានអន្តរាគមន៍, កម្លាំងនាយកដ្ឋានការពារ និងកម្លាំងនគរបាលខេត្តកណ្តាល សម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង សឿន មុន្នីរ័ត្ន បានចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយចំនួនពីរទីតាំង នៅក្នុងសង្កាត់ស្វាយរលំ និងសង្កាត់សិតត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទីតាំងទីមួយរកឃើញបារីក្លែងបន្លំម៉ាកជាច្រើនប្រភេទ និងទីតាំងទីពីរបានរកឃើញបារីម៉ាក Marlboro បារីម៉ាក Winston បារីម៉ាក Gold Mount បារីម៉ាកJps classic បារីម៉ាក Tobacco Gauses បារីម៉ាក Canyon និងបារីជាច្រើនម៉ាកផ្សេងទៀង និងបានឃាត់ខ្លួនមេការ និងកម្មករចំនួន ៥នាក់ ដើម្បីធ្វើការសាកសួរ។

វត្ថុតាងទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដកហូត និងព័ទ្ធសៀ ដើម្បីបន្តនីតិវិធីបន្តទៀត។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយម៉ូតូ៣គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង នៅចំណុចមុខអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ្ឌ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦


